Monday, March 5, 2012

ប្រតិភូ​ចិន​ជំរុញ​ឲ្យ​កម្ពុជា​បង្កើត​វេប​សាយ​ភាសា​ចិន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​





ភ្នំពេញ៖ប្រតិភូ​នៃ​មជ្ឈមណ្ឌល​ចិន​-​អាស៊ាន​ដឹកនាំ​ដោយ​ត​លោក ម៉ា មី​ញ យៀង បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​បង្កើត​វេប​សាយ​ទេសចរណ៍​ជា​ភាសា​ចិន​ដើម្បី​ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ខណៈ​ពេល​ដែល​ប្រ​ទស​ចិន​មាន​ប្រជាជន​ច្រើន និង​ស្ថិតនៅ​ជិត​ប្រទេស​កម្ពុជា ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​របស់​អ្នក​ទេសចរណ៍ ។ ការ​ជំ​ម្រុ​ញ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង លោក ម៉ា មី​ញ ឃៀង ( MA MING GIANG ) អគ្គលេខាធិការ​មជ្ឈមណ្ឌល​ចិន​-​អាស៊ាន កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ។
លោក ម៉ា មី​ញ យៀង លើក​ឡើង​ថា មូលហេតុ​ដែល​ភ្ញៀវ​ទេសចរណ៍ ចិន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នោះ​គឺ​មកពី​ភូមិសាស្ត្រ នៃ​ប្រទេស​ទាំងពីរ​នៅ​ជិត​គ្នា ដែល​ពួកគេ​ត្រូវ​ចំណាយ​លុយ​តិច​ហើយ​ជា​សំខាន់​គឺ​កម្ពុជា ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ដ៏​សំបូរ​បែប​ដូចជា​ប្រាសាទ​ បុរាណ​អង្គ​វត្ត និង​រមណីយដ្ឋាន​ធម្មជាតិ ដ៏​ប្រណិត​នៃ​ឆ្នេរសមុទ្រ​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ជា​ឆ្នេរ​ស្អាត​លើ​ពិភពលោក ។
លោក​បញ្ជាក់​ថា​ក្នុងនាម​អគ្គលេខាធិការ​មជ្ឈមណ្ឌល​ចិន​-​អាស៊ាន​លោក​នឹង​ សន្យា​បន្ត​ជួយ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល នៃ​តំបន់​ទេសចរណ៍​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​មក​ឲ្យ​មក​ទស្សន​ប្រទេស​កម្ពុជា​កាន់​តែ​ ច្រើន​ថែមទៀត ។
លោក ម៉ា មី​ញ យៀង បាន​បញ្ជាក់​ទៀត​ថា​បច្ចុប្បន្ន​នេះ​ផ្លូវ​គមនាគមន៍​នៅ​តំបន់​អាស៊ាន​មានការ ​រីក​ចំរើន ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​សំខាន់​ចិន ដែល​គេ​មានលទ្ធភាព​ចូល​តាម​ច្រក​នៃ​ប្រទេស​ម៉ាឡេស៊ី សាំង​ហ្កា​លួ និង​ហុងកុង ។ ដោយឡែក​ច្រក​ចូល​មកកាន់​ប្រទេស​កម្ពុជា ឡាវ វៀតណាម និង​ភូមា គឺ​ប្រជាជន​ចិន​ភាគច្រើន​មិនទាន់​ស្គាល់​នៅឡើយ ។ ដូច្នេះ​លោក​សំណូមពរ​ដល់​ក្រសួង​ទេសចរណ៍​ឲ្យ​រៀបចំ​បង្កើន​វេប​សាយ​ជា​ភាសា​ ចិន​ដើម្បី​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​ចិន​ដែល​ចង់​មក​ទស្សនកិច្ច​ដំណើរ​ កម្សាន្ត​មក​កម្ពុជា ក្នុងពេលដែល​កម្ពុជា កំពុងតែ​ល្បី​លើ​វិស័យ​ទេសចរណ៍ ហើយ​ភ្ញៀវ​ចិន​ភាគច្រើន​ក៏​ចង់​មកលេង​នៅ​ទី​នេះ ។ ទន្ទឹម​នោះ​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​គប្បី​រៀបចំ​ឲ្យ មាន​ទូរទស្សន៍​ជា​ភាសា​ចិន​នៅ​ក្នុង​សណ្ឋាគារ​នីមួយៗ ដើម្បី​បង្ហាញ​ភ្ញៀវ​ទេសចរណ៍​ចិន​បាន​ដឹង​ថា កម្ពុជា មាន​សន្តិសុខ​ល្អ​យ៉ាង​ដូច​ម្ដេច​ និង​មាន​រមណីយដ្ឋាន ដ៏​ស្រស់​ស្អាត​នៅ​កន្លែង​ណាខ្លះ​ជាដើម ។
លោក ថោង​ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​គាំទ្រ​នូវ​គំនិត​នៃ​ការ​បង្កើត​វេប​សាយ និង ទូរទស្សន៍​ក៏​ភាសា​ចិន ដែល​លើក​ឡើយ​ដោយ​អគ្គលេខាធិការ​មជ្ឈមណ្ឌល ចិន​-​អាស៊ាន ព្រោង​ទាំង​អស់​នោះ​គឺជា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​យ៉ាង​សំខាន់​ បំផុត ។ ទន្ទឹម​នោះ​លោក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ឲ្យ​លោក ម៉ា មី​ញ យៀង ជួយ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​នូវ​តំបន់​ទេសចរណ៍​ដ៏​សំបូរ​បែប​នៅ កម្ពុជា រួម​ទាំង​ការ​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ចិន​មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ឲ្យ​បាន​កាន់​តែ​ច្រើន​ថែមទៀត ។ លោក​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ក្ដី​សង្ឃឹមថា​នា​ពេល​ខាងមុខនេះ​នឹង​មាន​ ជើង​ហោះ​ហើរ​ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន មក​កម្ពុ​ជាមិនខាន ហើយ​ពេលនោះ​នឹង​បង្ក​ភាព​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​ចិន​ដែល​ចង់​មក​ ទស្សនា​ប្រទេស​កម្ពុជា ។
គួរ​រម្លឹក​ថា​ប្រទេស​ចិន​ជា​ប្រទេស​មហាអំណាច ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក ខណៈ​ពេល​ដែល​ជីវភាព​ប្រជាជន​មាន​កម្រិត​ខ្ពស់ ហើយ​ភាគច្រើន​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​តាម​រូបភាព​ទេសចរណ៍ ។ គេ​រំពឹង​ថា​កម្ពុជា នឹង ក្លាយ​ជា​ប្រទេស​ដែល​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​ចិន​នា​ពេល​ខាង​មុខ ៕

ដោយ​៖ ភា​រុណ​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons