Friday, February 24, 2012

គម្រោង​សាងសង់​មជ្ឈ​មណ្ឌល​កម្សាន្ត ឌីសនីយ៍ឡែនដ៍ នៅសៀងហៃ


ថ្ងៃទី​ 07 ខែមេសា ឆ្នាំ2011, ម៉ោង 09:48 AM លី​ ហួត

ក្រុមហ៊ុនWalt Disney (វ៉លថ៍ ឌីសនីយ៍) គ្រោងនឹងបើកការដ្ឋាន​សាងសង់ មជ្ឈមណ្ឌលកម្សាន្តDisneyland(ឌីសនីយ៍ឡែនដ៍) នៅ ទីក្រុង សៀងហៃ
នៅថ្ងៃសុក្រ ០៨មេសា ខាងមុខនេះ ក្រោយពីក្រុមហ៊ុនបានចរចា​ជាមួយរដ្ឋាភិបាលចិនមក។
នេះជាមជ្ឈមណ្ឌលកម្សាន្តទី៦លើពិភពលោក របស់ វ៉លថ៍ ឌីសនីយ៍ ដែលត្រូវចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារ លើសំណង់​ផ្សេងៗ លើផ្ទៃដី ៤០០​ហិតារ តូចជាងមជ្ឈ​មណ្ឌលដទៃ ប៉ុន្តែទំនើប​ជាង ដោយមានកន្លែងកម្សាន្ត សំរាប់កុមារ​ក៏ដូចជា​សំរាប់មនុស្ស​ពេញវ័យ រួមមានសណ្ឋាគារធំ ផ្សារទំនើប ភោជនីយដ្ឋាន ស្រះសម្រាប់ជិះទូកកម្សាន្ត និង ល្បែងផ្សេងៗ​ដូចមជ្ឈ​មណ្ឌល​រៀមច្បង​ទាំងប្រាំមុនៗដែរ។  គម្រោងនេះត្រូវការពេល​វេលា៥ឆ្នាំ ទើបសាងសង់រួច ដែលអាច​ជួយបង្កើត​ការងារឲ្យប្រជាជន ៦០០នាក់​ធ្វើការ ហើយគេប៉ាន់​ស្មានថា នាឆ្នាំ២០១៥ ខាងមុខនេះ​ នឹងមានភ្ញៀវចូលទស្សនា ៣លាននាក់ ក្នុង១ឆ្នាំៗ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons