Friday, February 24, 2012

ទេសចរណ៍​អាក្រាត​កាយ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ចិន​



ដោយ​ ៖ ម៉ែវ សាធី
ថ្ងៃទី 22-02-2012 ម៉ោង 12:58:24 ​គណៈកម្មការ ​គ្រប់គ្រង​តំបន់​ទេស​ ចរណ៍​ធម្មជាតិ​នៅ​ខេត្ដ​ហ្សា​ង​ដុ​ង​ បាន​ លើក​ឡើង​នូវ​គម្រោង​ទេសចរណ៍​ថ្មី​ ដែល​ រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន​ នោះ​គឺ​ទេសចរណ៍​អាក្រាត​កាយ​ ។​
​ស្ដ្រី​ក្នុង​រូបភាព​នេះ​ គឺជា​អ្នកទេសចរ​ ដំបូង​គេ​បង្អស់​បាន​សាកល្បង​នូវ​សេវា​ កម្ម​ទេសចរណ៍​អាក្រាត​កាយ​ ។​ នាង​ធ្វើ​ ដំណើរ​លើ​ដងផ្លូវ​ពោរពេញ​ទៅ​ដោយ​ការ​ អម​សងខាង​ក្នុង​ព្រៃ​ ដោយ​គ្មាន​អ្វី​បិទ​បាំង​ រាង​កាយ​នោះ​ឡើយ​ ។​ នាង​បាន​ស្រូប​យក​ ខ្យល់អាកាស​បរិសុទ្ធ​តំបន់​ព្រៃ​ភ្នំ​ និង​ អារម្មណ៍​ស្ងប់ស្ងាត់​ដើម្បី​ទទួល​បាន​នូវ​ អារម្មណ៍​ពិត​ដែល​ព្រៃឈើ​ហ៊ុម​ព័ទ្ធ​នៅ​ ជុំវិញ​ ។​ ក្រោយ​រយៈពេល​២០​នាទី​មុជ​ ទឹកជ្រោះ​ព្រៃ​ភ្នំ​ នាង​មិន​អាច​រក្សា​បាន​នូវ​ ភាព​សប្បាយ​រីករាយ​ចូល​ចិត្ដ​ពី​ទិដ្ឋភាព​ ក្នុង​ដំណើរ​ទេសចរណ៍​អាក្រាត​កាយ​ កណ្ដាល​ព្រៃ​ភ្នំ​នោះ​ ។​
​នាង​បានឱ្យ​ដឹង​ថា​ “​មុជទឹក​ជ្រោះ​ កណ្ដាល​ព្រៃ​ភ្នំ​ពិតជា​ស្រស់ស្រាយ​ ហើយ​ ល្អ​ចំពោះ​សុខភាព​ និង​បន្ធូរ​អារម្មណ៍​ពី​ ភាព​តានតឹង​បាន​យ៉ាង​ល្អ​ប្រសើរ​ ។​ រុក្ខជាតិ​និង​ផ្កា​ធម្មជាតិ​រីក​ស្គុះស្គាយ​បង្ហើរ​ ក្លិនក្រអូប​សាយ​ពាសពេញ​ព្រៃ​ ។​ ពេល​ ទៅ​កាន់​ទីនោះ​ យើង​មាន​អារម្មណ៍​ដូច​ជា​ ឱប​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នៅ​ក្នុង​បេះដូង​ របស់​ខ្លួន​អ៊ីចឹង​ដែរ​”​។​
​ប៉ុន្ដែ​សេវាកម្ម​ទេសចរណ៍​អាក្រាត​ កាយ​នេះ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហា​ ជន​ ដោយ​គេ​ចាត់​ទុក​ថា​ វា​បាន​ដើរ​ផ្ទុយ​ ទៅ​នឹង​តម្លៃ​នៃ​វប្បធម៌​ប្រពៃណី​បំផ្លាញ​ ច្បាប់ទម្លាប់​ក្រមសីលធម៌​របស់​មនុស្ស​ ។​ ទោះបី​រង​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ ប៉ុន្ដែ​ គណៈកម្មការ​គ្រប់គ្រង​ក៏​មិន​បោះបង់​ ចោល​គំនិត​ផ្ដួចផ្ដើម​នូវ​ទេសចរណ៍​អាក្រាត​កាយ​នោះ​ដែរ​ ៕

Highslide JS Highslide JS Highslide JS Highslide JS

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons