កម្ពុជានិងអង្គការយូណេស្កូ កាលពីព្រឹកថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០១២ នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចគាំពារប្រាសាទបាយ័ន ដំណាក់កាលទី៤ ដែលពិធីចុះហត្ថលេខានោះស្ថិត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋ មន្ត្រីនិងជាប្រធានអាជ្ញាធរអប្សរានិងលោក Philippe DELANGHE តំណាងលោកជំទាវ Anne LEMAISTRE ដែលជាអ្នកតំណាងរបស់អង្គការយូណេស្កូ ប្រចាំកម្ពុជា និងលោក Masafumi KUROKI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។ ថ្លែងនាឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិង ប្រជាជនជប៉ុន សម្រាប់ជំនួយដ៏សប្បុរសដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសកិច្ច គាំពារនិងការជួសជុលបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គ ការយូណេស្កូ និងស្ថាប័នពាក់ព័ន្ធនានាសម្រាប់ការចូលរួមយ៉ាងសកម្មក្នុងវិស័យដ៏ សំខាន់នេះ ។ ឯកឧត្ដមបញ្ជាក់ថា ឧទ្យានអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី «បេតិកភណ្ឌពិភពលោក ប្រឈម មុខនឹងគ្រោះថ្នាក់» នៅឆ្នាំ ១៩៩២ ។ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC Angkor ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ ដើម្បីការពារ អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ ។ ចាប់តាំងពីការបង្កើតគណៈកម្មាធិការ ICC Angkor គណៈកម្មាធិការនេះនិងរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការ អភិរក្ស និងអភិវឌ្ឍ រមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ពិភពលោកអង្គរ ដែលមានជាអាទិ៍ប្រាសាទបាយ័ន ដោយមានជំនួយនិង សហប្រតិបត្តិការពីបណ្ដាប្រទេស និងអង្គការអន្តរជាតិនានា ។ ជាលទ្ធផល ឧទ្យានអង្គរត្រូវបានដក ចេញពីក្នុងបញ្ជី « បេតិកភណ្ឌពិភពលោកប្រឈមមុខនឹងគ្រោះថ្នាក់» នៅឆ្នាំ ២០០៤ ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បន្តថា ក្រៅពីការអភិរក្ស កិច្ចគាំពារនិងការអភិវឌ្ឍឧទ្យាន អង្គរ គណៈកម្មាធិការ ICC Angkor គឺជាវេទិកាមួយសម្រាប់ការផ្លាស់ប្ដូរគំនិត ព័ត៌មាន និងបទ ពិសោធន៍និងសម្រាប់ការការពារបរិស្ថាន និងព្រៃឈើ រួមទាំងការអភិវឌ្ឍសហគមន៍ផងដែរ ។ ខ្ញុំមាន សេចក្ដីសោមនស្សរីករាយដែលអគ្គនាយិការអង្គការ យូណេស្កូ បានប្រាប់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកថា គណៈកម្មាធិការ ICC Angkor បានក្លាយជាគំរូដ៏ជោគជ័យមួយ សម្រាប់កិច្ចគាំពារ រមណីយដ្ឋានបេតិកភណ្ឌផ្សេងៗទៀត នៅលើពិភពលោក ដែលក្នុងន័យនេះទាមទារនូវកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាង រដ្ឋាភិបាល ស្ថាប័នអន្តរជាតិ និងអង្គការយូណេស្កូ ។ ចាប់តាំងពីត្រូវបានបង្កើត គណៈកម្មាធិការ ICC Angkor បានសហការជាមួយ ១៦ប្រទេស ដែលមកពីទ្វីបចំនួន ៤ និងអង្គការ អន្តរជាតិចំនួន ២៨ ដើម្បីអនុវត្តគម្រោងចំនួនជាង ៦០ ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានលើកយកសមិទ្ធផលនានាដែលសម្រេចបាន រវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចគាំពារតំបន់អង្គរ និងជាពិសេសប្រាសាទបាយ័ន ។ ជាក់ស្ដែង ក្រុមការងារជប៉ុនសម្រាប់អភិរក្សអង្គរ (JSA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ បន្ទាប់មកត្រូវបាន ប្ដូរឈ្មោះមកជាក្រុងការងារជប៉ុន និងអាជ្ញាធរអប្សរាសម្រាប់អភិរក្សអង្គរ (JASA) ដែលទទួលថវិកា តាមរយៈមូលនិធិជប៉ុនដែលតម្កល់នៅអង្គការយូណេស្កូ សម្រាប់ការងារអភិរក្សសម្បត្តិវប្បធម៌ ។ ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការនេះ យើងសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់រួមមាន ដំណាក់កាលទី១ ពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ១៩៩៩ដែល រដ្ឋាភិបាលជប៉ុនបានឧបត្ថម្ភទាំងស្រុង ជាទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិក ដើម្បីជួសជុលបណ្ណាល័យខាងជើងនៃប្រាសាទបាយ័ន ។ ដំណាក់កាលទី ២ ពីឆ្នាំ ២០០០ ដល់ ឆ្នាំ ២០០៥ រដ្ឋាភិបាលជប៉ុនបានឧបត្ថម្ភទាំងស្រុង ជាទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិក ដើម្បីជួសជុលប្រាសាទសួព្រ័ត្រ ប៉មទី១និងទី២ និងបណ្ណាល័យខាងជើងនៃប្រាសាទអង្គរវត្ត ។ ដំណាក់កាលទី៣ ពី ២០០៦ ដល់ឆ្នាំ ២០១១ រដ្ឋាភិបាលជប៉ុនបានឧបត្ថម្ភជាទឹកប្រាក់ ចំនួនជិត៤លានដុល្លារអាមេរិក ហើយរាជរដ្ឋាភិបាល កម្ពុជាបានចូលរួមជាទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិកតាមរយៈមូលនិធិអប្សរា ដើម្បីជួសជុលបណ្ណាល័យ ខាងត្បូងរបស់ ប្រាសាទនិងស្រាវជ្រាវរិះរកវិធីសំដៅអភិរក្សចម្លាក់ក្បាប់ក្រឡោតទាប នៅរោង ទងខាងក្នុង ប្រាសាទបាយ័ន ។ ឯកឧត្ដមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី « កិច្ចគាំពារប្រាសាទបាយ័នដំណាក់កាលទី៤ » នេះ សបញ្ជាក់ឲ្យឃើញពីកិច្ចសហប្រតិបត្តិការបន្ថែមរវាងរាជរដ្ឋាភិបាលនៃ ព្រះ រាជាណាចក្រកម្ពុជា និងអង្គការយូណេស្កូ ។ ក្នុងដំណាក់កាលនេះ រដ្ឋាភិបាលជប៉ុននឹងឧបត្ថម្ភជាទឹក ប្រាក់ចំនួន ២,៥លានដុល្លារអាមេរិក ហើយរាជរដ្ឋាភិបាលកម្ពុជានឹងចូលរួមចំណែកជាទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិកតាមរយៈមូលនិធិអប្សរា ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានសម្ដែងនូវការកោតសរសើរជាថ្មីម្តងទៀត ដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយសប្បុរសជាបន្តបន្ទាប់ក្នុង កិច្ចគាំពារឧទ្យានអង្គរនិងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជានិងថ្លែងអំណរគុណ ចំពោះអង្គការយូណេស្កូ ប្រទេសជាមិត្ត និងស្ថាប័នពាក់ព័ន្ធនានា ដែលចូលរួមក្នុងកិច្ចគាំពារ រមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់កម្ពុជា ៕ ![]() |
ដោយ៖ សំ អន |
This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.
![](http://1.bp.blogspot.com/-MCz29nAxpWk/Tq3AkH48PLI/AAAAAAAABWU/LyoWQNQg5xs/s000/1.jpg)
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.
![](http://4.bp.blogspot.com/-hNEnY6sbg9E/Tq3AkFFRrmI/AAAAAAAABWY/FSwSzitop9E/s000/2.jpg)
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.
![](http://1.bp.blogspot.com/-3kRRKSEDSTM/Tq3Akd9aqYI/AAAAAAAABWk/Gb9DS0pY-NA/s000/3.jpg)
Monday, March 5, 2012
កម្ពុជា យូណេស្កូ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចគាំពារប្រាសាទបាយ័នដំណាក់កាលទី៤
ប្រតិភូចិនជំរុញឲ្យកម្ពុជាបង្កើតវេបសាយភាសាចិនទាក់ទាញភ្ញៀវទេសចរណ៍
![](http://www.ksmc.com.kh/Portals/6/NewsDesk/Images/2012/02/22/28.jpg)
ភ្នំពេញ៖ប្រតិភូនៃមជ្ឈមណ្ឌលចិន-អាស៊ានដឹកនាំដោយតលោក ម៉ា មីញ យៀង បានជំរុញឲ្យប្រទេសកម្ពុជាបង្កើតវេបសាយទេសចរណ៍ជាភាសាចិនដើម្បី ទាក់ទាញភ្ញៀវទេសចរណ៍ ខណៈពេលដែលប្រទសចិនមានប្រជាជនច្រើន និងស្ថិតនៅជិតប្រទេសកម្ពុជា ងាយស្រួលក្នុងការធ្វើដំណើររបស់អ្នកទេសចរណ៍ ។ ការជំម្រុញនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង លោក ម៉ា មីញ ឃៀង ( MA MING GIANG ) អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ។ លោក ម៉ា មីញ យៀង លើកឡើងថា មូលហេតុដែលភ្ញៀវទេសចរណ៍ ចិនមកទស្សនកិច្ចនៅប្រទេសកម្ពុជានោះគឺមកពីភូមិសាស្ត្រ នៃប្រទេសទាំងពីរនៅជិតគ្នា ដែលពួកគេត្រូវចំណាយលុយតិចហើយជាសំខាន់គឺកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សំបូរបែបដូចជាប្រាសាទ បុរាណអង្គវត្ត និងរមណីយដ្ឋានធម្មជាតិ ដ៏ប្រណិតនៃឆ្នេរសមុទ្រដែលទទួលបានចំណាត់ថ្នាក់លេខ១ ជាឆ្នេរស្អាតលើពិភពលោក ។ លោកបញ្ជាក់ថាក្នុងនាមអគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ានលោកនឹង សន្យាបន្តជួយផ្សព្វផ្សាយអំពីសក្ដានុពល នៃតំបន់ទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនមកឲ្យមកទស្សនប្រទេសកម្ពុជាកាន់តែ ច្រើនថែមទៀត ។ លោក ម៉ា មីញ យៀង បានបញ្ជាក់ទៀតថាបច្ចុប្បន្ននេះផ្លូវគមនាគមន៍នៅតំបន់អាស៊ានមានការ រីកចំរើន ដែលបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍សំខាន់ចិន ដែលគេមានលទ្ធភាពចូលតាមច្រកនៃប្រទេសម៉ាឡេស៊ី សាំងហ្កាលួ និងហុងកុង ។ ដោយឡែកច្រកចូលមកកាន់ប្រទេសកម្ពុជា ឡាវ វៀតណាម និងភូមា គឺប្រជាជនចិនភាគច្រើនមិនទាន់ស្គាល់នៅឡើយ ។ ដូច្នេះលោកសំណូមពរដល់ក្រសួងទេសចរណ៍ឲ្យរៀបចំបង្កើនវេបសាយជាភាសា ចិនដើម្បីងាយស្រួលដល់ភ្ញៀវទេសចរណ៍ចិនដែលចង់មកទស្សនកិច្ចដំណើរ កម្សាន្តមកកម្ពុជា ក្នុងពេលដែលកម្ពុជា កំពុងតែល្បីលើវិស័យទេសចរណ៍ ហើយភ្ញៀវចិនភាគច្រើនក៏ចង់មកលេងនៅទីនេះ ។ ទន្ទឹមនោះប្រសិនបើអាចធ្វើទៅបានគប្បីរៀបចំឲ្យ មានទូរទស្សន៍ជាភាសាចិននៅក្នុងសណ្ឋាគារនីមួយៗ ដើម្បីបង្ហាញភ្ញៀវទេសចរណ៍ចិនបានដឹងថា កម្ពុជា មានសន្តិសុខល្អយ៉ាងដូចម្ដេច និងមានរមណីយដ្ឋាន ដ៏ស្រស់ស្អាតនៅកន្លែងណាខ្លះជាដើម ។ លោក ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគាំទ្រនូវគំនិតនៃការបង្កើតវេបសាយ និង ទូរទស្សន៍ក៏ភាសាចិន ដែលលើកឡើយដោយអគ្គលេខាធិការមជ្ឈមណ្ឌល ចិន-អាស៊ាន ព្រោងទាំងអស់នោះគឺជាការទាក់ទាញភ្ញៀវទេសចរណ៍ចិនយ៉ាងសំខាន់ បំផុត ។ ទន្ទឹមនោះលោករដ្ឋមន្ត្រីបានស្នើសុំឲ្យលោក ម៉ា មីញ យៀង ជួយផ្សព្វផ្សាយបន្ថែមទៀតនូវតំបន់ទេសចរណ៍ដ៏សំបូរបែបនៅ កម្ពុជា រួមទាំងការជំរុញឲ្យអ្នកវិនិយោគចិនមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ។ លោករដ្ឋមន្ត្រីបានសម្ដែងនូវក្ដីសង្ឃឹមថានាពេលខាងមុខនេះនឹងមាន ជើងហោះហើរដោយផ្ទាល់ពីប្រទេសចិន មកកម្ពុជាមិនខាន ហើយពេលនោះនឹងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ចិនដែលចង់មក ទស្សនាប្រទេសកម្ពុជា ។ គួររម្លឹកថាប្រទេសចិនជាប្រទេសមហាអំណាច ដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ខណៈពេលដែលជីវភាពប្រជាជនមានកម្រិតខ្ពស់ ហើយភាគច្រើនចូលចិត្តធ្វើដំណើរកម្សាន្តតាមរូបភាពទេសចរណ៍ ។ គេរំពឹងថាកម្ពុជា នឹង ក្លាយជាប្រទេសដែលស្រូបយកភ្ញៀវទេសចរណ៍ចិននាពេលខាងមុខ ៕ |
ដោយ៖ ភារុណ |
ទេសចរចូលទៅប្រទេស ម៊ិកស៊ិកឡើងកប់កំពូល
Tuesday, 14 February 2012 09:09 | |
តាមប្រភពព័តមានផ្សាយចេញ ពីក្រសួងទេសចរប្រទេសម៊ិកស៊ិក បានអោយដឹងថាចំនួនភ្ញៀវទេស ចរនៅលើពីភពលោកមកលេង ប្រទេសនេះបានកើនដល់កំរិតកំពូលហើយ។ នៅក្នុងឆ្នាំ២០១១កន្លងមក នេះមានភ្ញៀវទេសចរចំនួន១៩០លាននាក់ចូលមកប្រ៤ទេសម៊ិកស៊ិក ប្រៀបធៀបនឹងឆ្នាំមុនកើន3,7% ។នេះជាតួលេខមិនធ្លាប់មាននៅក្នុងប្រទែសនេះពីសេសនៅក្នុងពេលដែលពិភពលោកជួបវបត្តិហិរញ្ញវត្ថុ។មាន២២លាននាក់ធ្វើដំណើរតាមអាកាស គឺមានកំណើនជាងឆ្នាំមុន។ដូច្នោះឆ្នាំ២០១១ ជាឆ្នាំទេសចររបស់ ប្រទេសម៊ិកស៊ិក។ ក្នុងនោះមាន ជនជាតិ ប្រេស៊ីល៦៦% រុស្សី៥៥% ពេរ៉ូ ៣៧%នឹងជនជាតិចិន៣០%។ ក្រសួងទេសចរម៊ិកស៊ិកបានអួតថាមុលហេតុនៃការកើនឡើងនៃភ្ញៀវទេសចរគឺដោយសារតែមានការសំរួល អោយកាន់តែរហ័សបែបបទលិខិតស្នាមនឹងការផ្សាយពាណិជ្ចកម្មទូលំទូលាយ។ ![]() |
Friday, February 24, 2012
ទេសចរណ៍អាក្រាតកាយរងការរិះគន់យ៉ាងខ្លាំងនៅចិន
ដោយ ៖ ម៉ែវ សាធី
ថ្ងៃទី 22-02-2012 ម៉ោង 12:58:24 គណៈកម្មការ គ្រប់គ្រងតំបន់ទេស ចរណ៍ធម្មជាតិនៅខេត្ដហ្សាងដុង បាន លើកឡើងនូវគម្រោងទេសចរណ៍ថ្មី ដែល រងការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន នោះគឺទេសចរណ៍អាក្រាតកាយ ។
ស្ដ្រីក្នុងរូបភាពនេះ គឺជាអ្នកទេសចរ ដំបូងគេបង្អស់បានសាកល្បងនូវសេវា កម្មទេសចរណ៍អាក្រាតកាយ ។ នាងធ្វើ ដំណើរលើដងផ្លូវពោរពេញទៅដោយការ អមសងខាងក្នុងព្រៃ ដោយគ្មានអ្វីបិទបាំង រាងកាយនោះឡើយ ។ នាងបានស្រូបយក ខ្យល់អាកាសបរិសុទ្ធតំបន់ព្រៃភ្នំ និង អារម្មណ៍ស្ងប់ស្ងាត់ដើម្បីទទួលបាននូវ អារម្មណ៍ពិតដែលព្រៃឈើហ៊ុមព័ទ្ធនៅ ជុំវិញ ។ ក្រោយរយៈពេល២០នាទីមុជ ទឹកជ្រោះព្រៃភ្នំ នាងមិនអាចរក្សាបាននូវ ភាពសប្បាយរីករាយចូលចិត្ដពីទិដ្ឋភាព ក្នុងដំណើរទេសចរណ៍អាក្រាតកាយ កណ្ដាលព្រៃភ្នំនោះ ។
នាងបានឱ្យដឹងថា “មុជទឹកជ្រោះ កណ្ដាលព្រៃភ្នំពិតជាស្រស់ស្រាយ ហើយ ល្អចំពោះសុខភាព និងបន្ធូរអារម្មណ៍ពី ភាពតានតឹងបានយ៉ាងល្អប្រសើរ ។ រុក្ខជាតិនិងផ្កាធម្មជាតិរីកស្គុះស្គាយបង្ហើរ ក្លិនក្រអូបសាយពាសពេញព្រៃ ។ ពេល ទៅកាន់ទីនោះ យើងមានអារម្មណ៍ដូចជា ឱបធម្មជាតិដ៏ស្រស់បំព្រងនៅក្នុងបេះដូង របស់ខ្លួនអ៊ីចឹងដែរ”។
ប៉ុន្ដែសេវាកម្មទេសចរណ៍អាក្រាត កាយនេះរងការរិះគន់យ៉ាងខ្លាំងពីមហា ជន ដោយគេចាត់ទុកថា វាបានដើរផ្ទុយ ទៅនឹងតម្លៃនៃវប្បធម៌ប្រពៃណីបំផ្លាញ ច្បាប់ទម្លាប់ក្រមសីលធម៌របស់មនុស្ស ។ ទោះបីរងការរិះគន់យ៉ាងខ្លាំងក្លា ប៉ុន្ដែ គណៈកម្មការគ្រប់គ្រងក៏មិនបោះបង់ ចោលគំនិតផ្ដួចផ្ដើមនូវទេសចរណ៍អាក្រាតកាយនោះដែរ ៕
![Highslide JS](http://www.nokorwatnews.com/files/578hjcvj.jpg)
![Highslide JS](http://www.nokorwatnews.com/files/cr1w3me9.jpg)
![Highslide JS](http://www.nokorwatnews.com/files/h7qmhu5a.jpg)
![Highslide JS](http://www.nokorwatnews.com/files/33snxcs8.jpg)
ទឹកធ្លាក់ខ្ពស់បំផុតលើលោក
ថ្ងៃទី 06 ខែសីហា ឆ្នាំ2011, ម៉ោង 11:08 PM ប្រែសម្រួលៈ សុខ ខា
![ទឹកធ្លាក់អែនចេល](http://akt-media.com/images/c/110806014.jpg)
ជាមួយនឹងកម្ពស់ដល់ទៅ៩៧៩ម៉ែត្រ ទឹកធ្លាក់អែនចែល (Angel falls) ឬទឹកធ្លាក់សាល់តូ អែនចែល (Salto Angel) ត្រូវបានចាត់ទុកជាទឹកធ្លាក់ខ្ពស់បំផុតលើលោក គឺខ្ពស់ជាងអគារ អគារអ៊ីមផាយអឺ ស្តេត (Empire State Building) ក្នុងទីក្រុងញូវយ៉កដល់ទៅ ២ដងកន្លះ
![](http://akt-media.com/images/c/110806015.jpg)
និងខ្ពស់ជាងទឹកធ្លាក់នីអាហ្គារ៉ា (Niagara falls) ដល់ទៅ ១៥ដង។
ទឹកធ្លាក់អែនចែលនេះ ស្ថិតនៅក្នុងប្រទេសវេណេហ្សុយអេឡា (Venezuela) ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ បើទោះជាការធ្វើដំណើរទៅកាន់ទឹកធ្លាក់នេះមានការលំបាក ដោយសារតែវាស្ថិតនៅតំបន់ព្រៃដាច់ស្រយាលក៏ដោយ៕
គម្រោងសាងសង់មជ្ឈមណ្ឌលកម្សាន្ត ឌីសនីយ៍ឡែនដ៍ នៅសៀងហៃ
![](http://akt-media.com/images/stories/04071150.jpg)
នេះជាមជ្ឈមណ្ឌលកម្សាន្តទី៦លើពិភពលោក របស់ វ៉លថ៍ ឌីសនីយ៍ ដែលត្រូវចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារ លើសំណង់ផ្សេងៗ លើផ្ទៃដី ៤០០ហិតារ តូចជាងមជ្ឈមណ្ឌលដទៃ ប៉ុន្តែទំនើបជាង ដោយមានកន្លែងកម្សាន្ត សំរាប់កុមារក៏ដូចជាសំរាប់មនុស្សពេញវ័យ រួមមានសណ្ឋាគារធំ ផ្សារទំនើប ភោជនីយដ្ឋាន ស្រះសម្រាប់ជិះទូកកម្សាន្ត និង ល្បែងផ្សេងៗដូចមជ្ឈមណ្ឌលរៀមច្បងទាំងប្រាំមុនៗដែរ។ គម្រោងនេះត្រូវការពេលវេលា៥ឆ្នាំ ទើបសាងសង់រួច ដែលអាចជួយបង្កើតការងារឲ្យប្រជាជន ៦០០នាក់ធ្វើការ ហើយគេប៉ាន់ស្មានថា នាឆ្នាំ២០១៥ ខាងមុខនេះ នឹងមានភ្ញៀវចូលទស្សនា ៣លាននាក់ ក្នុង១ឆ្នាំៗ ៕